top of page
250119460_4847205315312158_587509862202832221_n_edited.jpg

ព្រះពុទ្ធសាសនា និង វប្បធម៌ខ្មែរ

​ ចិត្តសទ្ធា អធ្យាស្រ័យ និងសាមគ្គី ជាកម្លាំងសហគមន៍ខ្មែរ

 

វត្តពោធិការាម ហៅវត្តថ្មី បដិសន្ធិឡើងលើទឹកដីអូត្តាវ៉ា ប្រទេសកាណាដា ដើម្បីជាប្រយោជន៍ដល់សហគមន៍ខ្មែរអូត្តាវ៉ា និងខ្មែរ​ទូទាំងប្រទេសកាណាដា ក៏ដូចជាខ្មែរទូទៅក្នុងសកលលោក។ 

តួនាទីរបស់វត្តពោធិការាមគឺចូលរួមផ្សព្វផ្សាយនូវពុទ្ធធម៌ ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ ភាសា និងអត្តសញ្ញាណជាតិខ្មែនៅឯនាយសមុទ្រ។ ព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរ​គឺជាមរតដ៏មានតម្លៃកាត់ថ្លៃពុំបានដែលបុព្វបុរសយើងបន្សល់ទុកមកដើម្បី​ជាពន្លឺជីវិតនៃអនុជនជំនាន់ក្រោយ។ យើងទាំងអស់គ្នាគឺជាកូន​ចៅ អនុជនរបស់បុព្វបុរសរបស់យើង ហើយយើងនឹងក្លាយជាបុព្វបុរស​របស់កូនចៅយើងក្នុងពេលអានាគត។ ហេតុដូច្នេះ ក្នុងពេលមានជីវិត មានឱកាស យើងគប្បីបង្កើតពេលវេលាដើម្បី​ថែរក្សា លើកស្ទួយនូវមរតកដ៏មានតម្លៃនេះទុកឲ្យបានគង់វង្សយូរអង្វែងសម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និង​មនុស្សជាតិទូទៅ។ 

«រូបំ ជីរតិ មច្ចានំ នាមគោត្តំ ន ជីរតិ» រីរូបនៃសត្វ តែងវិបត្តិចាស់ជរា ឯនាមនិងគោត្តា ឥតជរាដូចរួបឡើយ សូន្យបាត់តែរូបទៅ កេរ្តិ៍ឈ្មោះនៅជិតបង្កើយ បើគេមិនតោះតើយ គេអាចស្គាល់​យូរអង្វែង។ (ពុទ្ធភាសិត ប្រែជាកាព្យដោយសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត)

កាលបើផ្ទះត្រូវភ្លើងឆាបឆេះ ជនម្ចាស់ផ្ទះតែងជញ្ជូនទ្រព្យសម្បត្តិមានភាជនៈ​ជាដើមចេញអំពីផ្ទះ ទ្រព្យណាដែលគេប្រញាប់ជញ្ជូនចេញផុត ភ្លើងឆេះមិនបាន ទ្រព្យនោះរមែងបានទៅជាប្រយោជន៍របស់គេតទៅ យ៉ាងណាមិញ សត្វលោក​ដែលត្រូវភ្លើង គឺជរានិងមរណៈឆាបឆេះ គួរប្រញាប់ជញ្ជូនចេញឲ្យផុតអំពីផ្ទះ គឺរាង​កាយដោយការឲ្យទាន ព្រោះថាទានដែលគេឲ្យហើយនោះឯង ឈ្មោះថាបានជញ្ជូន​ទ្រព្យទុកដោយល្អ មិនឲ្យភ្លើងឆាបឆេះបាន ក៏យ៉ាងនោះដែរ។​ «ពុទ្ធភាសិត»

ឱវាទរបស់ព្រះសម្មាសម្ពុទ្ធតែងតែថ្មីគ្រប់កាលសម័យ ហើយឲ្យផលដល់អ្នកប្រតិប​ត្តិគ្រប់រូប មិនរើសបុគ្គល ឋានៈ បុណ្យសក្តិ ទ្រព្យយស មិនរើសពេលវេលា។

Bodhikaram Ottawa 1_edited.jpg

គម្រោងសុំច្បាប់វត្ត

វត្តពោធិការាម បានចុះឈ្មោះជាផ្លូវការក្នុងបញ្ជីរបស់រដ្ឋាភិបាលសហព័ន្ធកាណាដា នៅឆ្នាំ២០០៦ ក្នុងឈ្មោះជា​ភាសាអង្គ់គ្លេស «The Mondul Ottawa Khmer Buddhist Monastery»​ (ពុទ្ធិកសមាគមខេមរមណ្ឌល អូត្តាវ៉ា) ។

វត្តត្រូវបានផ្លាស់ប្តូរទីតាំងពីកន្លែង​មួយទៅកន្លែងមួយ ពីកន្លែងតូច​ទៅកន្លែងធំតាមរយៈការអភិវឌ្ឍន៍​ ដោយការរួបរួមសាមគ្គីគ្នារបស់ខ្មែរ។ វត្តពោធិការាមដែលបានរីកចម្រើនរុងរឿងដរាបរៀងមក គឺដោយសារកម្លាំងសាមគ្គីរបស់ខ្មែរយើងក្នុងសហគមន៍ និងចូលរួមពីកន្លែងនានាផង។ កម្លាំងសាមគ្គី​របស់ពុទ្ធបរិស័ទខ្មែរ ជាថាមពលដ៏ធំ​មហិមាញ៉ាំងឲ្យទីអារាមនេះស្ថិតស្ថេរ​និងរីកចម្រើនទៅមុខជានិច្ច។

បច្ចុប្បន្ននេះ វត្តពោធិការាមមានទីតាំងក្នុងកន្លែងដ៏សមរម្យមួយដែលសក្តិសមជាទីវត្តអារាម​ពិតប្រាកដ ក្នុងទំហំដី ២ អេកឺ (acres) ស្មើនឹង ០.៨០៩៣ ហិចតា (8093 ម៉ែត្រការ៉េ) ដែលមានកុដិ ឧបដ្ឋានសាលា និងអាគារផ្ទុកសម្ភារៈនានា។ ទីតាំងនេះ នឹងលែងផ្លាស់ប្តូរទៅកន្លែងណាផ្សេងទៀតហើយ ព្រោះជាកន្លែងដ៏សមរម្យជាវត្តអារាម ហើយថែមទាំងបានកសាងសាសនវត្ថុ និងសមិទ្ធិផលនានានៅក្នុងទៅនេះជាច្រើន។

ព្រះសង្ឃ និងគណៈកម្មការបានមូលមតិគ្នាជាឯកច្ឆ័ន្ទសម្រេចដាក់ពាក្យចុះឈ្មោះ​សុំច្បាប់ទីកន្លែងនេះឲ្យជាវត្តស្របច្បាប់តាមច្បាប់នៃរដ្ឋាភិបាលកាណាដា។ ក្នុងដំណើរការនៃការសុំច្បាប់នេះ តម្រូវការថវិកាជាបឋមប្រមាណជា $៣៥,០០០ (បីម៉ឺនប្រាំពាន់ដុល្លារកាណាដា) ។ អាស្រ័យហេតុនេះ សូមពុទ្ធបរិស័ទ សាធុសប្បុរសជនជិតឆ្ងាយទាំអស់ចូលចាប់កុសល​បរិច្ចាគតិច ឬច្រើន តាមសទ្ធាជ្រះថ្លា និងលទ្ធភាពរបស់ខ្លួន ដើម្បីធ្វើឲ្យដំណើរការនេះ
ប្រព្រឹត្តទៅដោយជោគជ័យ។ សូមអរគុណ!

ពិធីបុណ្យដែលនឹងមកដល់

បុណ្យភ្ជុំបិណ្ឌ អានជា PDF
ថ្ងៃសៅរ៍-អាទិត្យ ទី 24-25 ខែកញ្ញា 2022 | 10AM - 12PM

 

បុណ្យចេញព្រះវស្សា

ថ្ងៃអាទិត្យ ទី 9 ខែតុលា ឆ្នាំ 2022 | 10AM - 12PM

 

សូមពុទ្ធបរិស័ទអញ្ជើញចូលរួមអនុមោទនាតាមសទ្ធាជ្រះថ្លារៀងខ្លួនៗ!

បុណ្យកឋិនទានសាមគ្គី អានជា PDF

ថ្ងៃសៅរ៍ ទី 22 ខែតុលា ឆ្នាំ 2022 | 10AM - 2PM

 

  • Facebook
  • YouTube
  • Twitter

អរគុណសម្រាប់ការចុះឈ្មោះទទួលអ៊ីម៉ែល!

bottom of page