អំពីវត្តពោធិការាម
ព្រះពុទ្ធបដិមានាគប្រក់នៅចំពីមុខវត្ត
វត្តពោធិការាម ត្រូវបានចុះឈ្មោះជាផ្លូវការណ៍ក្នុងបញ្ជីរដ្ឋកាណាដាថា "The Mondul Ottawa Khmer Buddhist Monastery" (ពុទ្ធិកសមាគមខេមរមណ្ឌលអូត្តាវ៉ា) គឺជាវត្តខ្មែរ មានទីតាំងនៅទីក្រុងអូត្តាវ៉ា ខេត្ត អន្ធារីយ៉ូ ប្រទេសកាណាដា តាំងពីឆ្នាំ ២០០៦ តរៀងមក។
គោលបំណងរបស់យើងគឺថែរក្សាព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរ ជាពិសេសថែរក្សា និងផ្សព្វផ្សាយព្រះពុទ្ធសាសនាខ្មែរ ដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងទីក្រុងអូត្តាវ៉ា និងប្រជាពលរដ្ឋខ្មែរជិតឆ្ងាយទាំងអស់ ព្រមទាងមនុស្សជាតិទូទៅក្នុងសកលលោក។ វត្តពោធិការាម បើកទូលាយដល់ក្មេងចាស់ដែលស្វែងរកការសម្រាលទុក្ខតាមរយៈពាក្យប្រៀនប្រដៅ និងការគោរពបូជាព្រះរតនត្រៃ។ ជួយចង្អុលបង្ហាញពីបដិបទានៃការបន្សាត់បង់នូវសេចក្តីទុក្ខ។ វត្តពោធិការាម ក្លាយជាកន្លែងដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យបង្កើតភាពស្និទ្ធស្នាលនិងជួបជាមួយបងប្អូនខ្មែរតាមរយៈសាសនកិច្ច។ សម្រាប់យុវជនជំនាន់ក្រោយ ជាកន្លែងសម្រាប់ឈ្វេងយល់ និងសិក្សាពីព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរ។
ពុទ្ធសាសនមណ្ឌលនេះ ស្វាគមន៍មនុស្សគ្រប់ជាតិសាសន៍ដោយគ្មានការប្រកាន់រើសអើង។