top of page
250119460_4847205315312158_587509862202832221_n_edited.jpg

សូមមេត្តាចូលរួមបរិច្ចាគដើម្បីទ្រទ្រង់វត្តពោធិការាម

វត្តពោធិការាមអាចតាំងនៅនិងរីកចម្រើនទៅបានអាស្រ័យពុទ្ធបរិស័ទ​ និងសប្បុរស​ជនទាំងជិតឆ្ងាយជួយឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងថវិកា។ សទ្ធាជ្រះថ្លារបស់អស់លោកអ្នកសាធុជនទាំងអស់ ញ៉ាំងឲ្យ​វត្តពោធិការាមក៏ដូចជាព្រះពុទ្ធសាសនាបានស្ថិតស្ថេរគង់វង្សយូរអង្វែងនិង​រីក​ចម្រើនរលូនទៅបានដោយភិយ្យោភាព។ 

ពុទ្ធបរិស័ទសប្បុរសជនដែលមានបំណងចង់បរិច្ចាគបច្ច័យ​ទ្រទ្រង់វត្តពោធិការាម​ហើយគ្មានឱកាសបានមកបរិច្ចាគដោយផ្ទាល់ អាចផ្ញើតាមរយៈប្រព័ន្ទ​អាឡិចត្រូនិច ឬតាមសែកបាន។ 

បច្ច័យបរិច្ចាគរបស់អស់លោកអ្នកមិនថាតិចឬច្រើន​សុទ្ធតែជាកម្លាំងជម្រុញការកសាងវត្តពោធិការាមនិងព្រះពុទ្ធសាសនាឲ្យគង់វង្សរីកចម្រើនតទៅ។

សូមពុទ្ធពរទាំង៤ប្រការកើតមានដល់អស់លោកអ្នកសព្វៗកាលទាំងពួង។

250150473_4847205291978827_4891762677323379264_n.jpg

មធ្យោបាយនៃការបរិច្ចាគពីចម្ងាយមានដូចខាងក្រោមនេះ

បរិច្ចាគតាម Email (E-Transfer)
សូមផ្ញើមកតាមអ៊ីម៉ែលខាងក្រោមនេះ ណាមួយក៏បាន

watbodhikaram@gmail.com

saloeurmsv@gmail.com.

បច្ច័យនឹងចូលទៅក្នុងកុងធនាគារ "SALOEUM SAVATH"ជំនួសឲ្យ " MONDUL OTTAWA KHMER BUDDHIST MONASTERY". 

បរិច្ចាគតាមសែក (Cheque) ឬ Money Order

សរសេរសែក payable to: "Mondul Ottawa Khmer Buddhist Monastery" ផ្ញើមកកាន់អាសយដ្ឋាន: 4537 Hawthorne Road, Ottawa, ON K1G 3N4.

បើអស់លោកអ្នកសាធុសប្បុរសចង់បរិច្ចាគដោយផ្ទាល់ សូមទាក់ទងមកតាមលេខទូរស័ព្ទខាងក្រោមនេះ

 

-ព្រះសង្ឃ (ភិក្ខុ ស្វាត សាលឿម): (613) 255-6904

-គណៈកម្មការ (ប្រធាន) : (613) 435-2396

Email: watbodhikaram@gmail.com

បរិច្ចាគឧបត្ថម្ភគម្រោងសុំច្បាប់វត្ត

បរិច្ចាគ

bottom of page