សព្វសត្វទាំងឡាយ សុទ្ធតែស្វែងរកសេចក្ដីសុខគ្រប់ ៗ ប្រាណ តែមិនងាយនឹងបានជួបប្រទះនូវសេចក្ដីសុខនោះ ដូចយ៉ាងខេមរៈជនយើងនេះ ច្រើនតែជួបប្រទះនូវសេចក្ដីទុក្ខលំបាក ច្រើនជាងជនជាតិនានា នោះមិនមែនមកពីយើងកាន់ព្រះពុទ្ធសាសនាទេ ប្រាកដជាមកពីយើងមិនដឹងច្បាប់ ព្រះពុទ្ធសាសនាឲ្យច្បាស់លាស់ ឬក៏យើងដឹងដែរ តែយើងមិនប្រតិបត្តិតាមឲ្យសព្វគ្រប់ បានជាយើងឃ្វាងចាកសុខ ដែលគួរបានអំពីផ្លូវព្រះពុទ្ធសាសនា ។ ពាក្យថាសុខ ៗ នេះបានដល់សេចក្ដីសប្បាយ រីករាយ ធូរទូលាយ ស្រួលនៃកាយ-និងចិត្ត ។ ឯសុខ សម្រាប់មនុស្សជាតិក្នុងសកលលោកនេះ លោកចែកចេញជា ៦ ពួកគឺៈ
១- សុខរបស់អ្នកគ្រប់គ្រងផ្ទះ ។ ២- សុខរបស់មនុស្សមួយរូប ៗ ។ ៣- សុខរបស់អ្នកមានប្ដីប្រពន្ធ ។ ៤- សុខរបស់អ្នកជាមាតាបិតា នឹងកូនប្រុស-ស្រី ។ ៥- សុខរបស់អ្នកជានាយ ចៅហ្វាយ នឹងកូន-ក្មួយ ។ ៦- សុខរបស់គ្រូអាចារ្យ នឹងកូនសិស្ស ។ សូមអធិប្បាយមួយពួកម្ដង ៗ ដោយសេចក្ដីសង្ខេបដូចតទៅនេះ... ចុចទីនេះដើម្បីអានអត្ថបទពេញ
Comments