
គម្រោងធំៗមួយចំនួនដែលបានអភិវឌ្ឍរួចហើយ និងកំពុងដំណើរការ
គម្រោង




វត្តពោធិការាមកំពុងដាក់ពាក្យសុំច្បាប់កន្លែងបច្ចុប្បន្នឲ្យក្លាយជាទីវត្តស្របតាមច្បាប់រដ្ឋ។ ការសុំច្បាប់វត្តត្រូវការថវិកាប្រមាណ $៣,៥០០០ ដើម្បីដំណើរការ។ សូមសាធុជនចូលរួបឧបត្ថម្ភតាមសទ្ធាជ្រះថ្លា។ សូមអរគុណ!









កសាងព្រះស្តូបព្រះបដិមា ២០២១
កសាងព្រះស្តូបព្រះពុទ្ធបដិមានាគប្រក់ និងព្រះពុទ្ធបដិមាទ្រង់បាត្រ នៅឆ្នាំ២០២១។
គម្រោងកំពុងដំណើរការ ២០២២






កសាងបល្ល័ង្ក និងព្រះស្តូបតំកល់ព្រះពុទ្ធបដិមាសំដែងបឋមទេសនាប្រោសបញ្ចវគ្គីយ៍ នៅព្រៃឥសិបតនមិគទាយវ័ន។ ឆ្នាំ ២០១៩









កសាងព្រះស្តូបតំកល់ព្រះពុទ្ធបដិមា ឆ្នាំ២០២០-២០២១
កសាងព្រះស្តូបនិងបល្ល័ង្កតំកល់ព្រះពុទ្ធបដិមា ទ្រង់ប្រសូតិ ទ្រង់ត្រាស់ដឹង ទ្រង់បរិនិព្វាន និងព្រះពុទ្ធបដិមាទ្រង់ប្រទានអភ័ យ (អភយមុទ្រៈ) ជាវមកពីប្រទេសកម្ពុជានៅឆ្នាំ ២០២០។
កសាងព្រះពុទ្ធបដិមាសំដែងបឋមទេសនា (ធម្មចក្រ) ឆ្នាំ ២០១៩






ក្រាលឥដ្ឋជុំវិញឧបដ្ឋានសាលា
ឆ្នាំ ២០១៨
ក្រាលឥដ្ឋជុំវិញឧបដ្ឋានសាលាដើម្បីឲ្យបាន
សមរម្យ និង ងាយស្រួលក្នុងការធ្វើពិធីដង្ហែក្នុងបុណ្យនានា ។






ប្រក់ដំបូលកុដិ ឆ្នាំ២០១៨
ប្រក់ដំបូលកុដិដែលចាស់ទ្រុឌទ្រោមរបើក ដើម្បីឲ្យបានគត់ពីភ្លៀងក្នុងរដូវក្តៅ និងទឹកកកក្នុងរដូវត្រជាក់។ ខែកញ្ញា ឆ្នាំ២០១៨






ជួសជុលឧបដ្ឋានសាលាផ្នែកខាងក្នុង ឆ្នាំ២០១៧
ក្រោយពីប្តូរទីតាំងមកនៅកន្លែងបច្ចុប្បន្ន កិច្ចការដំបូងបង្អស់គឺកែច្នៃកន្លែងរោងចតឡានមកធ្វើជាឧបដ្ឋានសាលា ដើម្បីប្រើប្រាស់ក្នុងការប្រារព្ធពិធីបុណ្យនានា មិនចាំបាច់ជួលសាលធ្វើបុណ្យដូចពីមុនទៀត។






ប្រក់ដំបូលឧបដ្ឋានសាលា ឆ្នាំ២០១៧
ប្រក់ដំបូលឧបដ្ឋានសាលាដែលចាស់ទ្រុឌទ្រោមដាច់ដោចហើយ ដើម្បីការពារភ្លៀងខ្យល់ និងទឹកកក។ ខែកញ្ញា ឆ្នាំ២០១៧